នៅព្រឹកថ្ងៃទី ១៥ ខែ ធ្នូ នេះ ខ្ញុំមានកិត្តិយស បានមកសម្ពោធអគាររដ្ឋបាលទីស្តីការថ្មីរបស់ ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ នៅក្បែរសាលាក្រុងភ្នំពេញ ដែលចំណាយទឹកប្រាក់ប្រមាណ ៧.៦ លានដុល្លារ។ កាលពីមុនក្រសួងនេះមានឈ្មោះថា ក្រសួងគមនាគមន៍ ប្រៃសណីយ៍ និងទូរគមនាគមន៍។ ដោយសារវិសាលភាពការងារ នៃក្រសួងនេះ គឺបានបំបែកជាពីរ គឺក្រសួងគមនាគមន៍ និងដឹកជញ្ជូន និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ សូមកោតសរសើរនឹងការខិតខំរបស់ក្រសួង និងបុគ្គលិកទាំងអស់ រហូតដល់សម្រេចបាននូវអគារថ្មីមួយ នេះ រួមទាំងការវិវត្តន៍រីកលូតលាស់ អំពីសេវាកម្មបច្ចេកវិទ្យា និងការបម្រើសេវាកម្មទូរគមនាគមន៍កាន់តែ ងាយស្រួលជាងមុន។ យើងមានពលរដ្ឋជាង ១៩ លាន ដែលប្រើប្រាស់ទូរស័ព្ទ។ ចំណែកអ្នកជាវសេវា Internet គឺមានប្រមាណជាង ២ លាន ៧ សែននាក់ ក្នុងឆ្នាំ ២០១២ មកដល់ជាង ៧ លាននាក់ នៅឆ្នាំ ២០១៦។ ពេលនេះ សូម្បីតែអ្នកបររទេះគោ ក៏អាចមានលទ្ធភាពប្រើទូរស័ព្ទបានដែរ។ … Continue reading សារសម្តេចតេជោតាមហ្វេសប៊ុក ថ្ងៃ ១៥ ធ្នូ ២០១៦ ស្តីពី “កម្ពុជាមិនមែនជាធុងសម្រាម សម្រាប់ បោះចោលបច្ចេកវិទ្យាហួសសម័យពីបរទេសទេ”
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed